Music Video

Redemption
Watch {trackName} music video by {artistName}

Credits

PERFORMING ARTISTS
Elijah Robert
Elijah Robert
Performer
COMPOSITION & LYRICS
Elijah Robert
Elijah Robert
Songwriter

Lyrics

ហេតុអ្វីរូបខ្ញុំមានទុកខុសគេ? ទុកអើយកើនទ្វេ ឪពុកដៀលជេគ្មានត្រាប្រណី ប្រើតែហង្សា ផឹកស្រារាល់ថ្ងៃ គ្រួសារក្រក្រី មិនស្គាល់រស្មីក្ដីសុខឡើយណា បើកភ្នែកឈឺចាប់និយាយមិនបាន ឈឺចិត្តឈឺប្រាណមិនសុខសាន្ដគួរឱ្យអនិច្ចា មានតែពួនយំ ទើបស្បើយទុក្ខា ជីវិតខ្លោចផ្សារ ព្រះអើយមេត្តាមកជួយខ្ញុំផង មិននឹកស្មានសោះថាបានជួបប្រុសថ្លៃ ចិត្តសោះភក្តីបីប៉មត្រកង រូបអូនសប្បាយក្នុងចិត្តរីករាយកន្លង ខ្សែកងចំណងចងអានុសារ ស្នេហ៍អូននិងបងជាស្នេហ៍អមតកៈ បេះដូងបានឆ្លាក់លុះគ្រាមរណា ជាតិនេះជាតិមុខ មិនប្រែសាវា ស្មោះនឹងស្នេហាបងហើយនឹងស្រី ស្ដាយអើយសែនស្ដាយមិនបានជួយគ្នា ទ្រូងឆ្លាប់គ្រាំគ្រា កាយរស់វេទនាស្លាប់ទាំងក្មេងខ្ចី បងអើយកុំយំនឹកអូនធ្វើអ្វី ធ្វើម្ដេចនិស្ស័យ អូននឹងចរណៃជួបបានត្រឹមនឹង សំណាងជាថ្មីបានជួបគ្នាបងទៀត ម្ដងនេះមិនឃ្លាតទេណាស្រស់ព្រលឹង យើងមិនឯកាមានគ្នា គ្រាន់ជាទីពឹង ជាខ្មោចអញ្ចឹងក៏វាម្យ៉ាងដែរ Lyric by Suon Ratana
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out